The Witcher 3: Wild Hunt – Complete Edition | Nintendo Switch Gameplay O...

ហ្គេម The Witcher 3 នឹង​លេង​បាន​នៅ​លើ Nintendo Switch
The Witcher 3


នៅឯព្រឹត្តិការណ៍ Gamescom 2019 គឺពិតជាខុសប្លែក ជាងកាលពីឆ្នាំមុនៗមក ដោយមានហ្គេមថ្មីៗជាច្រើន សុទ្ធតែគួរឲ្យចាប់អារម្មណ៍ និងសំខាន់បំផុតនោះគឺ ក្រាហ្វិកកម្រិតខ្ពស់ផងដែរ។ ខណៈពេលដែល បើកសន្និសិទហ្គេម រៀបចំដោយលោក Geoff Keighley កាលពីយប់មិញនេះ គាត់បានប្រកាសចេញ ព័ត៌មានលម្អិតអំពីហ្គេមជាច្រើន ហើយមួយក្នុងចំណោមនោះ គឺជាហ្គេមដ៏ល្បីល្បាញ The Witcher 3: Wild Hunt – Complete Edition នឹងដាក់ឲ្យលេងនៅលើ Nintendo Switch ពីថ្ងៃទី 15 ខែតុលាឆ្នាំ 2019 នាពេលខាងមុខនេះ។


ស្របនឹងពេលនេះដែរ យើងក៏ទទួលបាននូវវីដេអូ Trailer (ដាក់បង្ហាញនៅខាងក្រោម) ដែលមើលលើកម្រិតក្រាហ្វិក ហាក់បីដូចជា ត្រូបានវកាត់បន្ថយបន្ដិច និងមិនដូចនៅលើកុំព្យូទ័រនោះទេ ប៉ុន្ដែយ៉ាងហោចណាស់ វាគឺជាហ្គេមពេញប្រភេទ Complete Edition ដោយបូករួមទាំងស៊េរី Hearts of Stone និងស៊េរី Blood And Wine ថែមទៀតផង។ លើសពីនេះទៅទៀត អ្នកអភិវឌ្ឍន៍ហ្គេមនេះ បានព្យាករណ៍ហើយថា អ្នកលេងទាំងអស់គ្នា នឹងត្រូវចំណាយរយៈពេល 100 ម៉ោងជាងឯណោះ បានអាចលេងចប់វគ្គអស់ ផងដែរ។ នាពេលដែលហ្គេម The Witcher 3: Wild Hunt ដាក់តភ្ជាប់លេងជាមួយ ទូរទស្សន៍ ឬអេក្រង់ម៉ូនីទ័រ ដូច្នេះវានឹងបង្ហាញគុណភាព 720p ហើយបើដើរនៅលើ Nintendo Switch គឺអាចបង្ហាញគុណភាព 540p ប៉ុន្ដែអ្វីដែលសំខាន់បំផុត នោះគឺថាហ្គេមក្រាហ្វិក មានកម្រិតខ្ពស់មួយនេះ អាចដើរលើបាននៅលើ ម៉ាស៊ីនហ្គេមតូចមួយ។
Watch The Viedos Below: 


Post a Comment

0 Comments