នេះផលប៉ះពាល់សុខភាព ៤យ៉ាង ពីការផឹកទឹកកក យើងគួរចៀសវាង
ការផឹកទឹកកក
ពិតជាជួយយើងបាត់ស្រេកទឹកបានភ្លាមៗ ជាពិសេសនៅរដូវក្តៅ តែក៏មានដែរ
អ្នកផឹកទឹកកក ទាំងខែក្តៅ និងត្រជាក់ ក្រុមនេះ អត់ទឹកកក មិនបានទេ។
ត្បិតតែវាជួយឲ្យយើងបាត់ស្រេកទឹកភ្លាមៗមែន
តែវាក៏មានផលប៉ះពាល់ចំពោះសុខភាពយើងដែរ។ ខាងក្រោមនេះជាផលប៉ះពាល់ ៤ យ៉ាង
ចំពោះសុខភាព បណ្ដាលមកពីការផឹកទឹកកក៖
១- ទឹកកក ប៉ះពាល់ដល់ការរំលាយអាហារ
យោងតាមការសិក្សាគេហទំព័រវេជ្ជសាស្ត្រ Journal
of Physiology ការផឹកទឹកត្រជាក់
អាចប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធរំលាយអាហារ។
ការប៉ះពាល់ខុសគ្នាពីមនុស្សម្នាក់ ទៅម្នាក់ទៀត ប៉ុន្ដែទឹកត្រជាក់
ប៉ះពាល់ជាអវិជ្ជមានលើការរំលាយអាហារ។
ប្រសិនបើយើងផឹកទឹកត្រជាក់ជាមួយអាហារ សារធាតុខ្លាញ់នឹងឡើងរឹង
ហើយការរំលាយអាហារដំណើរការយឺត ឬមិនដំណើរការតែម្ដង។
ជាមួយគ្នានេះ ការផឹកទឹកត្រជាក់
បណ្ដាលឲ្យសរសៃឈាមរួមតូច និងរារាំងការរំលាយអាហារ។ ពេលផឹកទឹកត្រជាក់
រាងកាយរបស់យើង នឹងចំណាយថាមពល ដើម្បីរក្សាសីតុណ្ហភាព ជំនួសមុខងារបំបែក និងស្រូបយកសារធាតុចិញ្ចឹម។
២- ទឹកកក ប៉ះពាល់អវិជ្ជមានដល់អណ្ដើក (Spleen)
អណ្ដើក (Spleen) មានទីតាំងនៅត្រង់ក្រលៀនឆ្វេង ផ្នែកខាងក្រោយ
នៃរាងកាយរបស់យើង។ វាត្រូវការសីតុណ្ហភាពមធ្យម ដើម្បីដំណើការមុខងារបានល្អ។
វាមានមុខងារសំខាន់ណាស់ សម្រាប់ការការពាររាងកាយយើងពីមេរោគ
និងប្រឆាំងការឆ្លងមេរោគ។
៣- ទឹកកក ធ្វើឲ្យប្រព័ន្ធការពារចុះខ្សោយ
ផឹកទឹកត្រជាក់ ក្រោយញ៉ាំអាហារ បង្កើតសារធាតុរម្អិល (Mucus)
ជាច្រើន នៅក្នុងរាងកាយរបស់យើង
ហើយវាបណ្ដាលឲ្យប្រព័ន្ធការពារចុះខ្សោយ ងាយកើតផ្ដាសាយ និងជំងឺផ្សេងៗទៀត។
ត្បិតផលប៉ះពាល់របស់វា តិចតួចមែន តែអ្នកមានអាការៈខ្សោយ ហើយផឹកទឹកត្រជាក់
ពិតជាជួបបញ្ហាសុខភាព។
៤- ទឹកកក អាចធ្វើឲ្យស្ថានភាពសុខភាពធ្ងន់ធ្ងរ
សម្រាប់អ្នកកើតជំងឺហឺត ការផឹកទឹកកក
បណ្ដាលឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរជាងមុន។ នេះបើតាមសមាគម Pediatric
Allergy and Immunology របស់អឺរ៉ុប។
ជាមួយគ្នានេះ ផឹកទឹកត្រជាក់ ក៏បណ្ដាលឲ្យឈឺក្បាលផងដែរ។
Source by Hello krupet!
Source by Hello krupet!
ជំងឺដុំពកក្រពេញទីរ៉ូអ៊ីត?
និយមន័យ
១- អ្វីជាជំងឺដុំពកក្រពេញទីរ៉ូអ៊ីត?
ជំងឺដុំពកក្រពេញទីរ៉ូអ៊ីត សំដៅលើដុំពក ដែលដុះលើក្រពេញទីរ៉ូអ៊ីត អាចជាដុំរឹង ឬដុំទឹក មានទីតាំងនៅកផ្នែកខាងក្រោម និងនៅពីមុខឆ្អឹងខ្ចីបំពង់អាហារ។ ករណីភាគច្រើន ដុំដែលដុះលើក្រពេញទីរ៉ូអ៊ីត មិនចោទជាបញ្ហាធំ ឬបង្កជារោគសញ្ញានោះទេ ខណៈជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ក៏មានអត្រាភាគរយអ្នកកើតតិចបំផុតដូចគ្នា។
២- ជំងឺដុំពកក្រពេញទីរ៉ូអ៊ីតកើតឡើងញឹកញាប់ដែរទេ?
ជំងឺដុំពកក្រពេញទីរ៉ូអ៊ីត ឧស្សាហ៍ជួបប្រទះណាស់ ពិសេសចំពោះមនុស្សស្រី មានអត្រាកើតជំងឺនេះ ខ្ពស់ជាងមនុស្សប្រុសដល់ទៅ ៣ដង។ ក្នុងចំណោមស្រីៗមានវ័យ ៣០ឆ្នាំ គឺមានអត្រាកើតជំងឺដុំពកក្រពេញទីរ៉ូអ៊ី ដល់ទៅ ៣០% ឯណោះ ខណៈប្រុសៗ គឺមានម្នាក់ ក្នុងចំណោម ៤០ កើតជំងឺនេះ។ យ៉ាងណា ជាទូទៅស្រីៗមានវ័យចាប់ពី ៥០ ឆ្នាំឡើងទៅ គឺកាន់តែប្រឈមវិវត្តទៅរកជំងឺដុំពកក្រពេញទីរ៉ូអ៊ីត។
រោគសញ្ញា
៣- រោគសញ្ញាជំងឺដុំពកក្រពេញទីរ៉ូអ៊ីតមានអ្វីខ្លះ?
ជំងឺដុំពកក្រពេញទីរ៉ូអ៊ីត ភាគច្រើន មិនលេចចេញជារោគសញ្ញានោះទេ។ តែនៅពេលខ្លះ ដុំមួយចំនួននឹងរីកធំ ដែលអាចធ្វើឲ្យយើងងាយកត់សម្គាល់រោគសញ្ញាមួយចំនួនដូចជា៖
– មានអារម្មណ៍ដឹង
– មើលទៅហើមនៅម្ដុំក
– ពេលដុំពលសង្កត់ទៅលើបំពង់ខ្យល់ ឬបំពង់អាហារ អាចធ្វើឲ្យពិបាកដកដង្ហើម និងលេបអាហារ។
– មើលទៅហើមនៅម្ដុំក
– ពេលដុំពលសង្កត់ទៅលើបំពង់ខ្យល់ ឬបំពង់អាហារ អាចធ្វើឲ្យពិបាកដកដង្ហើម និងលេបអាហារ។
ក្នុងករណីខ្លះទៀត ជំងឺដុំពកក្រពេញទីរ៉ូអ៊ីត វាបង្កើតអ័រម៉ូនទីរ៉ូស៊ីន ដែលបញ្ចេញពីក្រពេញនេះផ្ទាល់តែម្ដង ហើយនៅពេលកម្រិតអ័រម៉ូននេះច្រើនពេក នឹងបង្កជាសញ្ញាវិបត្តិលើសជាតិអ័រម៉ូន ដូចជា៖
– ស្រកទម្ងន់
– បែកញើសច្រើន
– ញ័រដៃជើង
– ឆាប់ភិតភ័យ
– បេះដូងលោតញាប់ខុសប្រក្រតី។
– បែកញើសច្រើន
– ញ័រដៃជើង
– ឆាប់ភិតភ័យ
– បេះដូងលោតញាប់ខុសប្រក្រតី។
មានករណីកម្រខ្លះ ជំងឺដុំលើក្រពេញទីរ៉ូអ៊ីត អាចជាមហារីក ប៉ុន្តែពិបាកកំណត់ថា ជាដុំកាច ឬស្លូត តាមរយៈរោគសញ្ញាណាស់។ ដុំមហារីកខ្លះ មានការវិវត្តរយៈពេលយូរ និងពិបាកក្នុងរកឃើញ បើដុំនោះជាដុំមហារីកកាចវិញ គឺកម្រជួបណាស់ ព្រោះវានឹងមានទំហំធំ ណែន និងរីកមាឌរហ័ស។ យ៉ាងណា នៅអាចនៅមានរោគសញ្ញាផ្សេងទៀត មិនបានរៀបរាប់ខាងលើ ហេតុនេះ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
៤- ត្រូវទៅជួបគ្រូពេទ្យនៅពេលណា?
ទោះជាយើងដឹងថា ដុំក្រពេញទីរ៉ូអ៊ីតភាគច្រើន ជាដុំស្លូត និងមិនបង្កជារោគសញ្ញាក៏ដោយ ប៉ុន្តែមានតែគ្រូពេទ្យទេ ដែលអាចកំណត់រោគវិនិច្ឆ័យបាន។ ពេទ្យអាចស្នើពិនិត្យអាការៈហើមមិនប្រក្រតីទៅលើកអ្នកជំងឺ និងអាការៈពិបាកដកដង្ហើម រួមទាំងលេបអាហារជាដើម។ ចាំបាច់ ត្រូវពិនិត្យរកមើលមហារីក ដើម្បីកុំឲ្យមានការសង្ស័យទៅថ្ងៃក្រោយ ហើយត្រូវជួបគ្រូពេទ្យនៅពេលដែលមានបញ្ហាមួយចំនួនកើតឡើង ដូចជា៖
– ស្រកទម្ងន់យ៉ាងឆាប់រហ័ស បើទោះជាយើងអាហារដូចធម្មតាក៏ដោយ
– បេះដូងបុកខ្លាំងៗ
– គេងមិនលក់
– ខ្សោយសាច់ដុំ
– ភិតភ័យច្រើន និងឆេវឆាវ។
– បេះដូងបុកខ្លាំងៗ
– គេងមិនលក់
– ខ្សោយសាច់ដុំ
– ភិតភ័យច្រើន និងឆេវឆាវ។
មូលហេតុបង្ក
៥- មូលហេតុអ្វីខ្លះបង្កជាជំងឺដុំពកក្រពេញទីរ៉ូអ៊ីត?
មូលហេតុចម្បងបណ្ដាលឲ្យមានជំងឺដុំពកក្រពេញទីរ៉ូអ៊ីត គឺការកើតឡើងដុំសាច់លើសតម្រូវការរបស់ជាលិកាក្រពេញទីរ៉ូអ៊ីត ខណៈមូលហេតុកើតឡើងដុំសាច់នេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយ។ ក្នុងករណីមួយចំនួន ជំងឺដុំពកក្រពេញទីរ៉ូអ៊ីត អាចមានទំនាក់ទំនងជាមួយជំងឺមួយចំនួនដូចជា៖
– រលាកក្រពេញទីរ៉ូអ៊ីត (អាចជាករណីរ៉ាំរ៉ៃ)
– មហារីកក្រពេញទីរ៉ូអ៊ីត
– កង្វះជាតិអ៊ីយ៉ូដ
– ជំងឺទីរ៉ូអ៊ីតហាស៊ីម៉ូតូ បង្កឡើងដោយសារមានអង់ទីករប្រឆាំងខ្លួនឯង អាចបង្កជាវិបត្តិអ័រម៉ូនមិនគ្រប់គ្រាន់លើក្រពេញទីរ៉ូអ៊ីត។
– មហារីកក្រពេញទីរ៉ូអ៊ីត
– កង្វះជាតិអ៊ីយ៉ូដ
– ជំងឺទីរ៉ូអ៊ីតហាស៊ីម៉ូតូ បង្កឡើងដោយសារមានអង់ទីករប្រឆាំងខ្លួនឯង អាចបង្កជាវិបត្តិអ័រម៉ូនមិនគ្រប់គ្រាន់លើក្រពេញទីរ៉ូអ៊ីត។
កត្តាប្រឈម
៦- អ្វីខ្លះជាកត្តាប្រឈមនាំឲ្យកើតជំងឺដុំពកក្រពេញទីរ៉ូអ៊ីត?
កត្តាប្រឈមនាំឲ្យកើតជំងឺដុំពកក្រពេញទីរ៉ូអ៊ីត មានដូចជា៖
– ពីក្មេង ធ្លាប់ថតរូបភាពវេជ្ជសាស្ត្រនៅតំបន់ក ដោយកាំរស្មីអ៊ិច
– ធ្លាប់មានវិបត្តិក្រពេញទីរ៉ូអ៊ីតពីមុន ដូចជា រលាកក្រពេញ និងជំងឺទីរ៉ូអ៊ីតហាស៊ីម៉ូតូ។
– គ្រួសារធ្លាប់មានដុំពកក្រពេញទីរ៉ូអ៊ីតពីមុន
– មានអាយុលើស ៦០ឆ្នាំ។
– ធ្លាប់មានវិបត្តិក្រពេញទីរ៉ូអ៊ីតពីមុន ដូចជា រលាកក្រពេញ និងជំងឺទីរ៉ូអ៊ីតហាស៊ីម៉ូតូ។
– គ្រួសារធ្លាប់មានដុំពកក្រពេញទីរ៉ូអ៊ីតពីមុន
– មានអាយុលើស ៦០ឆ្នាំ។
ជំងឺដុំពកក្រពេញទីរ៉ូអ៊ីត ភាគច្រើនកើតលើស្ត្រី តែបើកើតលើបុរសវិញ នឹងវិវត្តទៅជាមហារីកតែម្ដង។
៧‑ ធ្វើរោគវិនិច្ឆ័យដោយវិធីណា?
នៅពេលពិនិត្យរកមើលដុំពកក គ្រូពេទ្យតែងតែគិតទៅមហារីកជាមុនសិន ព្រោះដើម្បីបង្ការកុំឲ្យយឺតពេល ដោយពេទ្យត្រូវការពិនិត្យដូចជា៖
– ពិនិត្យរាងកាយ៖ ត្រូវលេបទឹកមាត់ដើម្បីរកមើលការរីកដុំពកនៅក ព្រោះថាអាចមើលឃើញដុំធ្វើចលនាឡើងលើ ឬចុះក្រោម។ ពេទ្យនឹងរកមើលសញ្ញាវិបត្តិលើសអ័រម៉ូន ដូចជា ការមានរេផ្លិចខ្លាំងពេក បេះដូងដើរញាប់ ឬលឿន និងសញ្ញាវិបត្តិខ្វះអ័រម៉ូនមួយចំនួនទៀត រាប់បញ្ចូលទាំងចង្វាក់បេះដូងលោតយឺត ស្បែកស្ងួត និងហើមមុខជាដើម។
– តេស្តមុខងារក្រពេញទីរ៉ូអ៊ីត៖ យកឈាមទៅពិនិត្យ ដើម្បីរកមើលអត្រាអ័រម៉ូនទីរ៉ូស៊ីន និងទ្រីអ៊ីយ៉ូដូទីរ៉ូនីន ដែលជាអ័រម៉ូនបញ្ចេញដោយក្រពេញទីរ៉ូអ៊ីត និងការភ្ញោចតគ្នាពី (TSH) និងពីក្រពេញខួរតូច ដែលអាចបញ្ជាក់ថា មានសញ្ញាជំងឺលើស ឬខ្វះអ័រម៉ូនទីរ៉ូអ៊ីត។
– អេកូសាស្ត្រ៖ ការថតរូបភាពវេជ្ជសាស្ត្រ ដោយប្រើរលកសំឡេង ដើម្បីបញ្ចេញរូបភាពដោយមិនត្រូវការប្រើកាំរស្មីនោះទេ។ តេស្តនេះ អាចឲ្យរូបភាពច្បាស់ល្អ ទាំងភិនភាគ និងទំហំនៃដុំពក អាចប្រើដើម្បីកំណត់ថា ជាដុំគីស ឬដុំសាច់បានទៀតផង ហើយអាចដឹងថា មានដុំពកច្រើន ឬក៏តិចជាដើម។ មួយវិញទៀតគេអាចប្រើជំនួយ ដើម្បីច្រឹបយកសាច់ទៅពិនិត្យ។
– ច្រឹបជាលិកាដុំពលដោយប្រើម្ជុលចាក់ (FNA)៖ ជាទូទៅ ការអនុវត្តវិធីបែបនេះ គឺដើម្បីទាត់ចោលការសង្ស័យថា មានជំងឺមហារីក ដោយសារវាបែងចែកថា ជាដុំកាច ឬដុំស្លូត។ ពេទ្យនឹងចាក់ម្ជុលតូចមួយ ចូលទៅកន្លែងសង្ស័យលើក្រពេញ ហើយបឺតយកជាលិកាមកពិនិត្យ។ ដំណើរការតេស្តនេះ ធ្វើឡើងនៅគ្លីនិក ហើយជាទូទៅ ត្រូវការពេលប្រហែល ២០នាទី នឹងមិនសូវមានហានិភ័យនោះទេ។ ដើម្បីជំនួយក្នុងការធ្វើតេស្ត ពេទ្យនឹងប្រើអេកូ តម្រង់ទិសរបស់ម្ជុលដែលចាក់ចូលទៅ បន្ទាប់មក ជាលិកាបូមបាន ត្រូវបញ្ជូនទៅមន្ទីរពិសោធន៍ ដើម្បីធ្វើការវិភាគតាមរយៈមីក្រូទស្សន៍។
– ស្កេន៖ ក្នុងករណីខ្លះ ការស្កេន ត្រូវគេណែនាំឲ្យធ្វើ នៅពេលពេទ្យត្រូវការមើលដុំពកឲ្យច្បាស់។ អំឡុងពេលស្កេន ជាតិអ៊ីយ៉ូដវិទ្យុសកម្ម ត្រូវចាក់បញ្ចូលតាមសរសៃវ៉ែន និងដាក់កាមេរ៉ា ដើម្បីថតមើល បញ្ជូនរូបភាពទៅលើអេក្រង់កុំព្យូទ័រ។ ដុំបញ្ចេញអ័រម៉ូន គេហៅ ដុំក្ដៅ វាចាប់ពណ៌ជាមួយជាអ៊ីយ៉ូដនោះខ្លាំង។ ដុំត្រជាក់ ជាដុំគ្មានមុខងារ ហើយបង្ហាញជាប្រហោងៗលើអេក្រង់ ខណៈដុំក្ដៅ ជាទូទៅ មិនបង្កជាមហារីកទេ ប៉ុន្តែដុំត្រជាក់មួយចំនួន អាចវិវត្តទៅជាមហារីក។ គុណវិបត្តិពីការស្កេន គឺមិនអាចបែងចែកថាជាដុំកាច ឬស្លូតបានទេ ហើយពេលវេលាស្កេន អាស្រ័យលើដំណើររបស់ជាតិអ៊ីយ៉ូដវិទ្យុសកម្ម ទៅកាន់ក្រពេញទីរ៉ូអ៊ីត។ អ្នកជំងឺ អាចមានអារម្មណ៍មិនស្រួលនៅម្ដុំក ព្រោះថាត្រូវងើយជាប់ពេលថត ហើយត្រូវនឹងជាតិវិទ្យុសកម្មមួយកម្រិតដែរ។
៨- ព្យាបាលដោយវិធីណា?
ជម្រើសព្យាបាល អាស្រ័យលើទំហំ ប្រភេទនៃដុំពកនោះ បើមិនមែនដុំកាច មិនមានបញ្ហានោះទេ ពេទ្យឯកទេសខាងក្រពេញ អាចមិនធ្វើការព្យាបាល ដោយគ្រាន់តែត្រូវការតាមដានយ៉ាងទៀងទាត់ និងត្រូវមើលអេកូជាប្រចាំ។ បើដុំពក ជាដុំស្លូតហើយ គឺមិនងាយវិវត្តទេ តែយ៉ាងណាក៏ដោយ គ្រូពេទ្យនៅតែត្រូវធ្វើការច្រឹបយកសាច់ទៅមើល។
បើសិនជាដុំក្ដៅវិញ ហើយការផលិតអ័រម៉ូនច្រើនលើសលុបទៀត គ្រូពេទ្យឯកទេស នឹងធ្វើការបាញ់កាំរស្មី ឬ វះកាត់ក្រពេញទីរ៉ូអ៊ីត យកដុំពកនោះចេញ។ ក្នុងករណី មានរោគសញ្ញាជំងឺលើសអ័រម៉ូនទីរ៉ូអ៊ីត ការវះកាត់ អាចដំណោះល្អមួយ។ ប៉ុន្តែបើជាលិកាក្រពេញត្រូវវះយកចេញច្រើនពេក អ្នកជំងឺអាចនឹងត្រូវលេបថ្នាំអ័រម៉ូន ដើម្បីបង្គ្រប់ជំនួសអ័រម៉ូនដែលក្រពេញមិនអាចផលិតគ្រប់គ្រាន់ អស់មួយជីវិត។
ជម្រើសក្រៅពីការវះកាត់ និងបាញ់កាំរស្មី ពេទ្យឯកទេស អាចព្យាបាលដុំក្ដៅនេះដោយប្រើថ្នាំអ័រម៉ូន។ នៅពេលប្រព័ន្ធប្រសាទកណ្ដាល ទទួលបានដំណឹង មានអ័រម៉ូនច្រើនពេក វានឹងបញ្ឈប់ការភ្ញោចឲ្យផលិតទៀត។ ក្នុងករណី ជាដុំមានទឹក គ្រូពេទ្យអាចនឹងធ្វើការបូមទឹកចេញ ដោយប្រើម្ជុលចាក់។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
គ្មានវិធីជាក់លាក់ណាមួយ ឬអាហារបំប៉នណា អាចជួយក្នុងករណីជំងឺនេះនៅឡើយទេ។ ដើម្បីឲ្យមានសុខភាពល្អ ត្រូវញ៉ាំអាហារមានតុល្យភាព ដូចជា អាហារខ្លាញ់ទាប កាឡូរីទាប ញ៉ាំផ្លែក្រូច កាត់បន្ថយជាតិអំបិល បន្ថយខ្លាញ់ និងជាតិស្ករ ក្នុងរបបអាហារប្រចាំថ្ងៃ។
ត្រូវមានរបបអាហារមានតុល្យភាពគ្រប់គ្រាន់ ដូចជា អាហារមានជាតិកាល់ស្យូម អាហារបំប៉ន រក្សាជាតិវីតាមីន D ក្នុងខ្លួន កុំឲ្យខ្វះ។ ក្នុងករណីចង់ប្រើអាហារបំប៉ន ត្រូវប្រើក្នុងកម្រិតត្រឹមត្រូវ មិនឲ្យលើសកម្រិត អាចសួរយោបល់ពីគ្រូពេទ្យ ឬឱសថការីបាន។
Source from Hello Kropet!
0 Comments